សមាគមកុលបុត្រខ្មែរអង្គរ គឺជាសមាគមខ្មែរនៅប្រទេសអាល្លឺម៉ង់
ដែលបង្កើតឡើងដោយបងប្អូនខ្មែរយើងមកពីកន្លែងផ្សេងៗទូទាំងប្រទេសអាល្លឺម៉ង់ ដឹកនាំដោយលោក ទី ហ៊ី រស់នៅខេត្ត Tuttlingen.
យើងដឹងហើយថា បើទោះបីជាយើងរស់នៅដ៍សែនឆ្ងាយពីមាតុប្រទេសរបស់យេីងយ៉ាងណាក៏ដោយ យើងជាខ្មែរនៅតែមានការឈឺចាប់ជានិច្ចនៅពេលដែលឃើញជនរួមជាតិនិងមាតុភូមិជាទីស្នេហារបស់យើងរងទុក្ខវេទនាបំផ្លាញឈ្លានពានពីមជ្ឈដ្ឋានផ្សេងៗ៕ ដូច្នេះហើយទេីបយើងរួមគ្នាបង្កើត សមាគមកុលបុត្រខ្មែរអង្គរនេះឡើង ក្នុងគោលបំណង ប្រមូលកំលាំងអ្នកស្នេហាជាតិ ដើម្បីចូលរួមចំនែកកសាងនិងការពារទឹកដីអង្គររបស់យើង។

យើងខ្ញុំសូមអំពាវនាវដល់បងប្អូនកូនខ្មែរទាំងអស់ អោយចូលរួមជាមួយសមាគមយើងអោយបានច្រើនកុះករ!
“ រួបរួមគ្នាទើបយើងខ្លាំង” “ចង្កឹះមួយបាច់កាច់មិនបាក់”
Keine Kommentare:
Kommentar veröffentlichen